(បន្ទាយមានជ័យ)៖ លោក ស៊ាន ស៊ីណាត ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងលោក ហុង លៀង អនុប្រធានទទួលបន្ទុកប្រមូលចំណូល និងទីផ្សារខេត្ត សហការជាមួយមន្ត្រីពាណិជ្ជកម្ម នគរបាលប្រឆាំងសេដ្ឋកិច្ចក្រសួង-ខេត្ត នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តអបរំណែនាំដល់អាជីវករ នៅតាមទីផ្សារ​បញ្ហាមុខម្ហូប ការវិចខ្ចប់ អនាម័យ និងស្រាវជ្រាវរកប្រភពមុខទំនិញគ្មានអាសយដ្ឋានច្បាស់លាស់ នៅតាមទីផ្សារហ៊ុយ ឡេង ផ្សារទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ស៊ាន ស៊ីណាត បានថ្លែងឲ្យដឹងថា ក្រោយពីមានសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងតាមការណែនាំពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកកាំកុងត្រូល លោកបានដឹកនាំមន្រ្តីជំនាញ ចុះទៅអប់រំប្រជាពលរដ្ឋ អាជីវករ និងឈ្មួញឲ្យយល់ដឹងបញ្ហាមុខទំនិញ ការរក្សារ ការវិចខ្ចប់ និងអនាម័យជាដើម ដូច្នេះហើយមន្ត្រីយើងបន្តអប់រំដល់ពួកគាត់។

ក្រៅពីនេះ លោក ហុង លៀង បានឲ្យដឹងថា នាព្រឹកនេះមន្ត្រីជំនាញយើង បានអប់រំ ដល់អាជីវករ ដែលបានយកប្រេងឆា ចាក់ចូលថង ដើម្បីបែងចែកដាក់ដល់​ឲ្យប្រជាពលរដ្ឋគ្មានអនាម័យ និងអាសយដ្ឋានច្បាស់លាស់ មន្ត្រីយើង និងហាមឃាត់ បញ្ឈប់ការច្រកដាក់លក់បែបនេះហើយធ្វើកិច្ចសន្យា។

លោកបន្តថា នាព្រឹកនេះមន្ត្រីបានរកឃើញមានមីសួរ គ្មានការវិចខ្ចប់ ថង់ច្រកត្រឹមត្រូវ នៅក្នុងផ្សារហ៊ុយ ឡេង ហើយមន្ត្រីជំនាញយើង បានធ្វើការស្រាវជ្រាវ រកប្រភពទីតាំងផលិត និងធ្វើតេស្ត លើសសៃមីសួរនោះបន្ថែមទៀត។

លោកបន្ថែមទៀតថា នាព្រឹកនេះមន្ត្រីយើង បានដកហូតទឹកក្រូចដបធំ ដបតូចជាច្រើនដប់ និងគ្រឿងទេសមួយចំនួនផងដែរ និងប្រមូលយកទៅរក្សាទុកនៅការិយាល័យកាំកុងត្រូលខេត្តរង់ចាំការដុតកម្ទេចចោល៕