(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បញ្ជូនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ និងករណីជួញដូររក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀនទៅតុលាការនៅរសៀលថ្ងៃនេះ។

ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលស្រុកឆ្លូង ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចតៀមកាហ្វេក្បាលស្ពាន ព្រែកសាម៉ាន់ ភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាលស្រុកឆ្លូងបានឲ្យដឹងថា ប្រតិបត្តិការបង្រ្គាបខាងលើនេះ ដោយមានការសម្របសម្រួលពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំនុចកើតហេតុខាងលើ។

នគរបាលដដែលបន្ដទៀតថា ជនសង្ស័យទី១ ឈ្មោះ យ៉ាន ហាំម៉ាត់ អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករទូកគ្រួស និងជនសង្ស័យ ទី២ ឈ្មោះ វី ស៊ូហារី អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរថៅកែទូកគ្រូស អ្នកទាំងពីររស់នៅភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ឆែកឆេលើខ្លួនអ្នកទាំងពីរដក់ហូតបានវត្ថុតាង ម្សៅក្រាមពណ៌ប្រភេទ មេតំហ្វេតាមីនចំនួន៦កញ្ចប់ ប្រាក់ដុល្លាក្លែងក្លាយក្រដាស ១០ចំនួន២សន្លឹក ជញ្ជីងថ្លង២ គ្រឿងញៀន១នៅជាប់និងខ្លួន៕