(បាត់ដំបង)៖ ក្រុមការងារគណបក្សប្រជាជនស្រុកថ្មគោល ​បានបើកកិច្ចប្រជុំក្របខ័ណ្ឌស្រុក ស្តីពីការបូកសរុបលទ្ធផលការងា​រ ចុះឈ្មោះបោះឆ្នោត រយៈពេល៣ខែ និងផ្សព្វផ្សាយសេចក្តីណែនាំគោលការណ៍សំខាន់ៗ ក្នុងការរៀបចំសន្និបាតគណកម្មាធិការគណបក្សឃុំ-សង្កាត់។

ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្រោមវត្តមាន លោក អ៊ុក គឹមលេខ សមាជិកគណៈកម្មាធិការកណ្តាលគណប្សប្រជាជន និងប្រធានស្តីទី ក្រុមការងារចុះជួយស្រុកថ្មគោល និង​លោក​ ជា តារា ប្រធានក្រុមការងារចុះជួយឃុំគោកឃ្មុំ​៕