(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១៣ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៧នាក់ មុខសញ្ញាប្រើប្រាស់១០នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៤១១.៤៧ក្រាម ២កញ្ចប់ធំ និង១១០កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២​​ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តរតនគីរី បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់​ខ្លួន​​៣នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្ត​​ស្ទឹងត្រែង​​ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តប៉ៃលិន បង្រ្កាប១ករណីឃាត់ខ្លួនម្នាក់៕