(ភ្នំពេញ)៖ កម្ពុជា នឹងក្លាយជាប្រធានបន្តវេន គណៈកម្មាធិការរបស់អនុសញ្ញា១៩៥៤ ដើម្បីការពារសម្បត្តិវប្បធម៌ ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ សម្រាប់អណត្តិឆ្នាំ២០១៦-២០១៧ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទើបទទួលបាននៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ អាស្រ័យដោយសារការចូលរួមយ៉ាងសកម្មដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការងារពង្រឹងការអនុវត្តអនុសញ្ញា ទីក្រុងឡាអេ ឆ្នាំ១៩៥៤ នាពេលកន្លងមក ជាពិសេសការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា ដែលបានផ្តល់នូវការចង្អុលបង្ហាញផ្ទាល់ដល់គណៈប្រតិភូកម្ពុជា និងប្រតិភូអចិន្រ្តៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការយូណេស្តូ ក្នុងការចលនាស្វែងរកការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ សមាជិកគណៈកម្មាធិការបានសម្រេចជាឯកច្ឆ័ន្ទជ្រើសរើសព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រធានបន្តវេនសម្រាប់អាណត្តិ២០១៦-២០១៧»។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖