(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌចំការមន លោក យិន សាន បានថ្លែងឲ្យដឹងថា មានការបាញ់ឡើងលើចំនួន៤-៥គ្រាប់ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋ នៅក្បែរតារាងបាល់ទះយីហោ១៦៨ សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន ខាងលិចក្លឹបកំសាន្ត Rock នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ ប៉ុន្តែករណីនេះជាការបាញ់គំរាមចោរឆក់កាបូបទៅលើនារីបរទេស ដែលកំពុងជិះរ៉ឺម៉ក់កង់៣ មិនមែនជាករណីបាញ់ប្រហារទៅលើជនណានោះទេ។

លោក យិន សាន បានបញ្ជាក់ភ្លាមៗក្រោយកើតហេតុថា តាមពិតទៅមានមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ជិះរថយន្ត Lexus RX-300 ពណ៌ខ្មៅ ពេលដែលកំពុងបើករថយន្ត ស្រាប់តែឃើញសកម្មភាពចោរឆក់កាបូបនារីជនជាតិបរទេស ពេលនោះមន្រ្តីនគរបាលរូបនោះក៏បាញ់ឡើងលើពី៤-៥គ្រាប់ ដើម្បីគំរាមក្រុមចោរ ហើយក៏បានបង្កការភ្ញាក់ផ្អើលតែម្តង។ ក្រោយពីបាញ់គំរាមក្រុមចោរបានរត់គេចខ្លួនអស់៕