(ស្វាយរៀង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត រួមជាមួយសហ​ការី បានចុះជួបសំណេះសំណាលពិភាក្សាការងារ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។

ការងារចុះទៅកាន់មូលដ្ឋាននាចុងសប្តាហ៍នេះរួមមាន៖
* សំណេះសំណាលពិភាក្សាការងារជាមួយគណ:កម្មាធិការបក្ស និងក្រុមប្រឹក្សាឃុំ លើកគំរោងផែនការលំអិតត្រៀមធ្វើពិធីបញ្ចូលសមាជិកបក្សថ្មី និងសន្និបាតបក្សឃុំ នាពេលខាងមុខ និងបាននាំយកនូវថវិកា, ប៊ីចេង, ប្រេងកូឡាមួយចំនួនចែកជូនពួកគាត់ផងដែរ។

* បន្តជួបសំណេះ​ សំណាលជាមួយយុវជនបក្សភូមិ-ឃុំ អំពាវនាវឲ្យចូលរួមការពារសន្តិសុខភូមិ-ឃុំរបស់ខ្លួនឲ្យបានល្អប្រសើរ និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់។ បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលលោក ចាន់ វ៉ាន់ធឿន បាននាំយកនូវថវិកា, ប៊ីចេង, ប្រេងកូឡាចែកជូនបន្ថែមទៀត។

ជាទីបញ្ចប់លោក ចាន់ វ៉ាន់ធឿន បានឧបត្ថម្ភអ្នកសង្កេតការណ៍ និងអ្នកប្រចាំការ និងបានឧបត្ថម្ភដល់ចលនាសកម្មជនយុវជនបក្សភូមិ-ឃុំ, ព្រមទាំងបានឧបត្ត មថវិកាសំរាប់ជួសជុលផ្លូវលំមួយខ្សែផងដែរ៕