(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ដោយសាររងឥទ្ធិពលខ្យល់មូសុងឦសាន និងសម្ពោធទាប នឹងធ្វើឲ្យនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខេត្តចំនួន៨នឹងមានភ្លៀងធ្លាក់ ពីមធ្យមទៅច្រើន ខណៈចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែធ្នូ សីតុណ្ហភាពអាចនឹងចុះត្រជាក់ពី ១៧ដល់១៩អង្សាសេ ពិសេសនៅបណ្តាខេត្តនៅតំបន់ខ្ពស់រាប និងតំបន់ជួរភ្នំ។

ខេត្តទាំង៨ ដែលអាចមានភ្លៀងធ្លាក់រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យសាធារណជន ពិសេសវីរយុទ្ធជន ដែលកំពុងឈរជើងតាមតំបន់ភ្នំ បង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព៕