(ភ្នំពេញ)៖ របាយការណ៍បូកសរុប លទ្ធផលបង្ក្រាបបទល្មើស គ្រឿងញៀនប្រចាំថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច របស់អគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់មនុស្ស៣៧នាក់ (ស្រី៥នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៣៦នាក់ (ស្រី៥) និងមុខសញ្ញាប្រើប្រាស់ម្នាក់​ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១.៤៣ក្រាម, ១០កញ្ចប់ធំនិង១៣៩កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ​ បង្រា្កប៣ករណីឃាត់ខ្លួន ២២នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប២ករណីឃាត់ខ្លួន៦នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្រា្កប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តតាកែវ បង្រា្កប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តបាត់ដំបង បង្រា្កប១ករណីឃាត់ខ្លួន៣នាក់៕