(កំពង់ស្ពឺ)៖ ​ក្មេងស្ទាវម្នាក់ បានចាប់រំលោភ​សេពសន្ថវ:​លើ​នារីម្នាក់ មានសតិមិនគ្រប់លក្ខណ: ​រហូតបានសម្រេច ខណ:ជនរងគ្រោះដើរត្រឡប់មកពីច្រូតស្រូវ​វិញ។ ហេតុការណ៍ចាប់រំលោភសេពសន្ថវ:​ខាងលើនេះ កើតឡើងនៅវេលាម៉ោង១៧៖០០​ល្ងាច នា​ថ្ងៃទី​០៩ ខែ​​ធ្នូ​ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចជ្រួកខ្វេះ ខាងលិចភូមិនរា ឃុំខ្ទុំក្រាំង ស្រុកសំ​រោងទង ខេត្តកំពង់ស្ពឺ​ ។ 

លោកវរ:សេនីយ៍ទោ ឃុត សុផល អធិការនគរបាល ស្រុកសំរោងទង បាន​ប្រាប់ថា ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ​សែ​ ទិត្យ ហៅ ដុកឌឿ ភេទប្រុស​ អាយុ​១៩ឆ្នាំ រស់នៅក្នុងភូមិព្រៃនរា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពងើស្ពឺ។ ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីទទួលបានពាក្យ​បណ្តឹង​ពីជនរងគ្រោះ​នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦​នេះ។ លោកបន្តថា ​ជនរង​គ្រោះ​ក្នុង​ករណីរំលោភទៅ​លើឈ្មោះ អ.ច ភេទស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ក្នុងភូមិជាមួយគ្នា ។

សមត្ថកិច្ចនិយាយថា កាលពីវេ​លាម៉ោង១៧៖៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នូ២០១៦ នៅចំណុចជ្រូកខ្វេះ ខាង​លិចភូមិព្រៃនរា ចំងាយប្រមាណជា ៨០០ម៉ែត្រ ក្នុងខណៈ​ពេលដែល​ជនរ​គ្រោះ មកពី​ច្រូតស្រូវ​ត្រឡប់​ទៅផ្ទះដល់ចំណុចខាងលើជនសង្ស័យ បានសកម្មភាពរំលោភជនរងគ្រោះរហូតបានសម្រេច។ ប្រភពដដែលបន្តថា​​ ក្រោយពេលចាប់រំ​​លោភ​​បាន​សម្រេច ក៏មានគោយន្តអ្នកស្រុកមកទាន់ បន្ទាប់មកជនសង្ស័យក៏​បានរត់​គេច​ខ្លួនបាត់។ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាង​សំណុំរឿងចាត់ការតាមផ្លូវច្បាប់។    

សូមបញ្ជាក់ថា ជនសង្ស័យខាងលើបានឆ្លើយ​សារភាពថា ខ្លួនពិតជាបានធ្វើសកម្ម​ភាពចាប់​សម្រាត​ខោអាវប៉ុងប៉ងរំលោភ​ទៅលើជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែត្រូវបានគោយន្តអ្នកស្រុកមកទាន់​ទើបរត់គេចខ្លួន។បច្ចុប្បន្នសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាក់តាម និតិវិធី៕