(ភ្នំពេញ)៖​ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ និងជាភរិយា លោក ជា ពិសី​​​ អភិបាល ខណ្ឌឫស្សីកែវ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារនាំយកនូវវប្បធម៌ចែករំ លែកមានអង្ករនិង ថវិកាមួយចំនួន ដើម្បីមកចូលរួមរំលែកនិ ងសួរសុខទុក្ខដោះស្រាយ ក្នុងជីវភាពប្រចាំថ្ងៃជាមួយជនរងគ្រោះបន្ទាប់ពីលោកស្រី អាន ផល្លា បានទទួលសេចក្ដីរាយ ការណ៍ពីអាជ្ញាធរថ្នាក់សង្កាត់ភ្លាមៗថា មានករណីប្រជាពលរ ដ្ឋ២គ្រួសារ បានជួបហេតុការ ដោយសារលង់ទឹកស្លាប់ រួមនិងស្ត្រីមេម៉ាយ១គ្រួសារទៀតមានកូន៤នាក់ក្នុងបន្ទុក ដោយគ្មានទីពឹងបានកំពុង ជួបនូវបញ្ហាខ្វះខាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ។

លោកស្រី អាន ផល្លា បានថ្លែងថា វប្បធម៌នៃការ ចែករំលែករបស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវនេះ បានធ្វើឡើងបន្ទាប់ពីមាន ការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដើម្បី ឲ្យក្រុមការងារបណ្ដាញនារីខណ្ឌ បានពាំនាំយកនូវអង្ករចំនួន ៣០គីឡូក្រាមនិងថវិកា ចំនួន១សែនរៀលមក ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពឈ្មោះសូត ប៊ុនធឿន អាយុ៣៧ ឆ្នាំ មុខរបរជាងដែក ស្នាក់នៅជាមួយម្ដាយ និងបងប្អូន២នាក់ទៀតក្នុង ជីវភាពក្រលំបាក ដែលបានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹក ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ ។

ជាមួយគ្នានោះ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំផ្ទាល់ពីលោក ស្រី អាន ផល្លា បាននាំយកនូវអង្ករ ចំនួន ៣០គីឡូក្រាមនិង ថវិកា១សែនរៀលទៀតមកប្រគល់ជូនស្ត្រីមេម៉ាយគ្មានទីពឹងនិងមានកូនក្នុងបន្ទុកចំនួន៤នាក់ កំពុងជួបនូវការខ្វះខាត យ៉ាងខ្លាំងក្នុងជីវភាព រស់នៅប្រចាំថ្ងៃ នៅសង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ ៕