(ភ្នំពេញ)៖ The Pizza Company  មានកិត្តិយសក្នុងការផ្តល់ ជូនពិសេសសម្រាប់ ខែធ្នូ នេះ សម្រាប់ សាខាសាមគ្គី នូវកម្មវិធីពិសេស «ទិញមួយ ថែមមួយ» ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នំា ២០១៦។

ជាមួយនឹងការផ្តល់ ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំ អាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយ នឹងទីតំាងធំទួលាយធ្វើ ឲ្យលោកអ្នកកាន់តែងាយ​ស្រួល នៅក្នុងការចតរថយន្ត។

ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ The Pizza Company  មានចំនួន ២១ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU  សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង និងសាខាចោមចៅ។

គួរំលឹកថា The Pizza Company  កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen)  ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme) ។