(ថៃ-បុរីរាំ)៖ ដំណើរកំសាន្តលើកទី១០របស់អតិថិជន Ford សំរាប់ឆ្នាំ២០១៦នេះ ដែលរៀបចំដោយក្រុមហ៊ុនរថយន្ត Ford ធ្វើដំណើរទេសចរឆ្ពោះទៅកាន់ប្រទេសថៃ រយៈពេល៣យប់៤ថ្ងៃនោះ ឥឡូវបានមកដល់ប្រទេសថៃ ដោយសុវត្ថិភាពហើយ។

ដំណើរទេសចរដែលមានអតិថិជន Ford រួមទាំងបុគ្គលិកក្រុមហ៊ុន និងអ្នកសារព័ត៌មានប្រមាណ៤០០នាក់ និងរថយន្ត Ford ជាង៨០គ្រឿងនោះ បានធ្វើដំណើរមកដល់ខេត្តបុរីរាំហើយ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។ នៅរាត្រីទីពីរក្នុងដំណើរទេសចរឆ្លងប្រទេសនេះ ក្រុមគណៈប្រតិភូ បានមកបោះជំរុំនៅក្នុងរមនីយដ្ឋានមួយនាខេត្តបុរីរាំ ដើម្បីស្រស់ស្រូបអាហារពេលល្ងាច និងមានពិធីរាំកំសាន្ត។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ ខណៈធ្វើដំណើរឆ្លងកាត់ខេត្តសុរិន្ទ គណៈប្រតិភូក៏ត្រូវបានអញ្ជើញទៅទស្សនាអាណាចក្រដំរី នៅក្នុងខេត្តនេះផងដែរ ដែលកន្លែងចិញ្ចឹមដំរីបំរើអោយវិស័យទេសចរ និងអភិរក្សរបស់ខេត្តសុរិន្ទនេះ គឺស្ថិតនៅលើផ្ទៃដីប្រមាណ៤០ហិកតា និងមានសត្វដំរីជាង២០០ក្បាល៕