(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករប៉េតង់ជម្រើសជាតិ សុខ ចាន់មាន ដែលជាម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៦ ត្រឡប់មកមាតុភូមិវិញ សម្ដេចបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅវិមានសន្ដិភាព នៅវេលាម៉ោង៤រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។

សូមរំឮកថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោក សុខ ចាន់មាន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការដណ្ដើមបានមេដាយមាសពីការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសម៉ាដាហ្គាសហ្កា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីប្រកួតឈ្នះគូប្រជែងមកពី៤៨ប្រទេស និងបានយកឈ្នះកីឡាករបារាំង Boursicaud Bruno នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៦-២៩ពិន្ទុ៕