(ភ្នំពេញ)៖ និស្សិតកម្ពុជាដែលខកខានពុំបានចូលសិក្សានៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) កាលពីខែតុលាកន្លងមកនេះ អាចចាប់ផ្តើមដាក់ពាក្យចូលសិក្សាចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ រហូតដល់បំណាច់ខែធ្នូ ២០១៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា សាកលវិទ្យាល័យបាន ចាប់ផ្តើម ទទួលពាក្យជ្រើសរើសនិស្សិតឲ្យចូលរៀនសម្រាប់ឆមាសថ្មីនៅខែមករា ២០១៧ (Spring Semester 2017) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ​។

AUPP សាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលបានសហការជាមួយសាកលវិទ្យាល័យធំៗ ពីរនៅសហ​រដ្ឋអាមេរិក​ ដែលមាន សាកលវិទ្យាល័យអារីហ្សូណា (University Of Arizona) និងសាកលវិទ្យាល័យរដ្ឋហ្វត ហេយ (Fort Hays State University)។

និស្សិត AUPP ទាំងអស់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងទទួលបាន សញ្ញាបត្រពីរ តាមរយៈកម្មវិធីសិក្សាសញ្ញាបត្រទ្វេ (Dual DegreePrograms)។ សញ្ញាបត្រមួយចេញដោយ សាកលវិទ្យាល័យ AUPP និងសញ្ញាបត្រមួយទៀត ចេញដោយសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេ ដោយតម្លៃនៃសញ្ញាបត្រ ទាំងពីរត្រូវបានទទួលស្គាល់ជាសាកល។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១/ ០១១-៨៨៦-៨៩២ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh៕