(ភ្នំពេញ)៖ សម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងប្រាប់ទៅក្រុមហ៊ុនមីនីបៀរ ឲ្យដឹងថា កម្ពុជា ត្រីតូច ត្រីធំ គឺកម្ពុជាចាប់ស្ងោរទាំងអស់ ពោលក្រុមហ៊ុនណាមកមុន គឺត្រូវតែទទួលយកមុន។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចមិនមានការប្រាកដនិយម និងការស្មោះត្រង់ទេនោះ ក្រុមហ៊ុនមីនីបៀរមិនអាចដំណើរការបានទេ។ (សូមស្តាប់ការប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងច្បាស់ៗបែបនេះ ខណៈសម្តេចបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ក្រុមហ៊ុននេះតូច ចឹងសុំឲ្យយកក្រុមហ៊ុនដែលធំជាង។ តែខ្ញុំបានប្រាប់ថា សម្រាប់កម្ពុជា ត្រីធំក៏ដោយ ត្រីតូចក៏ដោយ ត្រីណាមកដល់មុន គឺចាប់ស្ងោរទាំងអស់ ពីព្រោះឆ្នាំងខ្ញុំវាទទេ បើចឹងខ្ញុំអត់ចាំថា អាណានេះ អានេះតូចនោះទេ អ្នកណាមានឆន្ទៈ អ្នកនោះមកដល់មុន គឺខ្ញុំប្រគល់ឲ្យគេធ្វើមុនហើយ ប្រៀបដូចជាឆ្នាំខ្ញុំទទេ ចឹងខ្ញុំរង់ចាំត្រីអាធំ វាអត់មក ចឹងអាតូចទៅអត់បាត់ទៅ ខ្ញុំធ្វើម៉េចទៅចឹងនេះជាវិធីសាស្រ្តរបស់ ហ៊ុន សែន តាំងពីដើមរហូតមក»

សម្តេច បាននិយាយប្រៀបធៀបបែបលេងសើចថា «ដើម្បីឲ្យឃើញពីភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាល ខ្ញុំគួរតែនិយាយនៅត្រង់ថា កូនមួយនេះ (ក្រុមហ៊ុនមីនីបៀរ) មិនត្រឹមតែមិនទាន់បង្កើតនៅទេគ្រាន់តែចាប់ផ្តើមមានផ្ទៃពោះវាចង់រលូត ទៅវិញហើយ»

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវត្តនៃការចាប់ផ្តើមដំណើរការវិនិយោគរបស់ក្រុមហ៊ុនមីនីបៀរ ផងដែរ។ សម្តេចបានថ្លែងថា កាលពីមានសំណើវិនិយោគរបស់ ក្រុមហ៊ុននេះ មានការរារាំងនាំមិនឲ្យក្រុមហ៊ុននេះដំណើរការ ដោយចាំយកក្រុមហ៊ុនមួយផ្សេងដែលមានការវិនិយោគធំជាងក្រុមហ៊ុនមីនីបៀរផងដែរ៕

សូមស្តាប់ការប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖