(ភ្នំពេញ)៖ Emerald HUB ទើបតែត្រូវបានគេបង្កើតឡើង ក្នុងពាក់កណ្ដាលឆ្នំា២០១៦ នេះតែប៉ុណ្ណោះ ដែលជាទីកន្លែងមួយអាចឲ្យ អ្នកទំាងអស់គ្នាធ្វើការចែករំលែក គំនិតច្នៃប្រឌិត និងកិច្ចពិភាក្សាផ្សេងៗ មិនថាជានិស្សិត ម្ចាស់អាជីវកម្ម ឬជាសហគ្រិនដែលមានបំណង បង្កើតអាជីវកម្មក្នុងវិស័យ បច្ចេកវិទ្យានោះទេគឺអ្នករាល់គ្នា អាចចួលរួមបាន។

Emerald HUB ក៏ទទួលបានការសហការ គំាទ្រពីបណ្ដាញក្រុមហ៊ុនធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនឌីជី អ៊ីនធឺណិត ក៏បានចូលរួមសហការផងដែរ។

ដើម្បីអបអរបំណាច់ឆ្នំាំ២០១៦ ក៏ដូចជាការបង្កើនទំនាក់ទំនង និងការជួបជុំសមាជិកផងនោះ Emerald HUB បានសហការជាមួយ SmallWorld និង Comm.ON នឹងរៀបចំកម្មវិធីជប់លៀងក្រៅផ្លូវការ នៃសហគ្រិន អ្នកទើបចាប់ផ្ដើមមុខជំនួញថ្មី ដែលប្រារព្ធធ្វើឡើង នៅថ្ងៃសុក្រទី៩ ខែធ្នូ ឆ្នាំ ២០១៦ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៩យប់ នៅទីតាំង Emerald HUB Co-working & Startup Space ជាន់ទី១១ នៃសកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

ប្រសិនបើអ្នកមានគំនិតអាជីវកម្ម នឹងកំពុងស្វែងរកដៃគូបង្កើតអាជីវកម្ម, ស្វែងរកអ្នកវិនិយោគទុន, ស្វែងរកអ្នកប្រឹក្សាផ្តល់យោបល់ ជាគំនិតដើម្បីអោយអាជីវកម្ម របស់លោកអ្នករីកចម្រើន ឬក៏ចង់បង្កើតបណ្តាញទំនាក់ទំនង អោយបានច្រើន កម្មវិធីនេះគឺសម្រាប់ អ្នកហើយ។ ទាំងនិស្សិត និយោជិក និងអ្នកអាជីព សហគ្រិន អ្នកវិនិយោគ គឺអាចចូលរួមបានទាំងអស់។

គោលបំណងនៃការរៀបចំ ព្រឹត្តិការណ៍នេះគឺដើម្បីចែករំលែក គំនិតអាជីវកម្ម ឬ គំនិត និងដើម្បីចងក្រងជាសហគមន៍ នៃអ្នកចាប់ផ្ដើម អាជីវកម្មនៅក្នុងបេះដូងនៃ ប្រទេសកម្ពុជា។ អ្នកចូលរួមគ្រប់គ្នា នឹងមានឱកាសក្នុង ការឈរនៅក្នុងចំនោមមនុស្សជាច្រើនដើម្បី ធ្វើការណែនាំខ្លួនឯង និងធ្វើបទបង្ហាញពីគំនិត អាជីវកម្មរបស់ខ្លួន ក្នុងរយៈពេល៣នាទី៕

សូមចុះឈ្មោះចូលរួម កម្មវិធីតាមរយៈ https://goo.gl/Q2iuQe
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ ០៩៣ ៣១៦-៧៨១