(ព្រៃវែង)៖ លោក សុខ ខេមរិន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកញ្ជៀច និងជាប្រធានក្រុមការងារចុះជួយឃុំកញ្ជៀច នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកា គណបក្សឃុំ។

ពិធីនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំគណបក្សស្រុក និងថ្នាក់ដឹកនាំគណបក្សឃុំ ព្រមទាំងសមាជិក សមាជិកា ជាច្រើនអ្នកទៀតផងដែរ។

ក្នុងឱកាសនោះ លោក សុខ ខេមរិន ប្រធានក្រុមការងារចុះជួយឃុំកញ្ជៀច ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែង និងលោក នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកញ្ជៀច និងស្រុកស្វាយអន្ទរ ជូនសមាជិក សមាជិកា ទាំងអស់ផងដែរ។

លោក សុខ ខេមរិម បានជំរុញឲ្យ សមាជិក សមាជិកាទាំងអស់ត្រូវបង្កើនការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីបង្កើនភាពស្និតស្នាលជាមួយពលរដ្ឋ និងដើម្បីដោះស្រាយបញ្ហាផ្សេងៗ នៅពេលដែលពលរដ្ឋជួបប្រទះ។ ជាពិសេស ត្រូវយកថិវកាមូលនិធិរបស់សម្ដេច ស ខេង ជួបប្រជាពលរដ្ឋដល់ខ្នងផ្ទះពលរដ្ឋ ជៀសវាងការជំពាក់ពលរដ្ឋ និងសន្យាតែមាត់ឲ្យសោះ ហើយត្រូវរកពលរដ្ឋណាដែលមានជីវភាពក្រលំបាក។

ជាចុងបញ្ចប់ លោក ប្រធានក្រុមការងារ ក៏បានរៀបចំពិសារបាយសាមគ្គី និងថតរូបជាអនុស្សាវរីយ៍ផងដែរ៕