(ភ្នំពេញ)៖ ស្របពេលដែលសេដ្ឋកិច្ច កំពុងតែរីកចម្រើន គេសង្កេតឃើញថា មានអាគារពាណិជ្ជកម្មជាច្រើន ចាប់ផ្តើមលេចចេញ ជារូបរាងជាបណ្តើរៗ  ហើយផ្សារទំនើបៗជាច្រើន ក៍បានបង្ហាញខ្លួន នៅតាមតំបន់ជាយក្រុងភ្នំពេញផ្សេងៗ ស្របពេលដែល ប្រជាជនជាច្រើន បានងាកទៅទិញផ្ទះនៅ តាមបូរីផ្សេងៗ ដើម្បីសម្រួលការកកស្ទះ នៅរាជធានីភ្នំពេញ ក៍ដូចជាភាពងាយស្រួល ក្នុងការរស់នៅព្រោះ នៅមិនឆ្ងាយក្រុងនោះឡើយ។

ទន្ទឹមនឹងគ្នានេះដែរ ផ្សារទំនើបដ៍ធំមួយ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលស្ថិតក្នុងទឹកដី ខណ្ឌជ្រោយចង្វារ បានចាប់ផ្តើមសាងសង់ហើយ គឺ ឌឹ ផ្លរ៉ា ផ្លាហ្សា (The Flora  Plaza) ជាផ្សារទំនើប ដែលបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងបង្ករភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តំបន់ជ្រោយចង្វារ។

The Flora  Plaza មានទំហំរហូតដល់៣.៥ ហិកតា នៃគម្រោង បុរី ឌឹ ផ្លរ៉ា ដែលលាតសន្ធឹងលើផ្ទៃដី ប្រមាណ២០០ហិកតា ស្ថិតនៅតាម បណ្តោយផ្លូជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍ នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី សណ្ឋាគារ លំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី គម្រោងវិនិយោគឆាយណាថោន (China town) និងគម្រោងអភិឌ្ឍន៍ផ្សេងៗ ជាច្រើនទៀត។

The Flora  Plaza គ្រោងនឹងបញ្ចប់ដំណើរការសាងសង់ និងដាក់ឲ្យដំណើរការ នៅដើមឆ្នាំ២០១៨ ដោយមានដាក់តាំងលក់ផលិតផល ជាច្រើនប្រភេទ ជាមួយ នឹងម៉ាកផលិតផលក្នុងស្រុក និងក្រៅស្រុក ជាច្រើនដូចជា សម្លៀកបំពាក់ ភោជនីដ្ឋាន រោងភាពយន្ត កន្លែង ក្មេងលេង កន្លែងហាត់ប្រាណ បណ្ណាគារ ឱសថស្ថាន និងសេវាកម្មជាច្រើនទៀត។ ពិសេស ឌឹ ផ្លរ៉ា ផ្លាហ្សា ក៏មាន អគារសម្រាប់ ពិធីមង្គលការ ( Wedding Hall) អគាសម្អាងការ (Wedding Business) ផ្សាទំនើប (Supper Market) អគារពាណិជ្ជកម្ម (Business Center) សាលមហាស្រព អគាសន្និបាត (Exhibition center) និង ពិធីផ្សេងៗទៅតាម តម្រូវការអតិថិជន។

គួរបញ្ជាក់ថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដែរធ្លាប់មានកេរ្តិ៍ឈ្មោះ រយៈពេលមួយឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រ យ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែល វិស័យអចលទ្រព្យមួយនេះ កាន់តែរីកចម្រើន ខ្លាំង ក៏ដូចជាតំរូវការ កាន់តែមានច្រើនឡើងៗផងដែរ។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ (010/087) 366 886, 011 67 67 26/ 011 67 67 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888៕
គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក https://www.facebook.com/boreytheflora