(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉េង ឡេងអ៊ីវគ្រុប បានតាំងបង្ហាញឧបករណ៍សំណង់ និងឧបករណ៍ផ្សេងៗ នៅក្នុងពិព័រណ៌ឧស្សាហកម្ម សំណង់កម្ពុជា ឆ្នាំ២០១៦ នៅអគារកោះពេជ្រ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងកម្មវិធីពិព័រណ៌នេះ ក្រុមហ៊ុន ម៉េង ឡេងអ៊ីវគ្រុប ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ឧបករណ៍ជាងសម្រាប់វិស័យសំណង់ បានចូលរួមតាំងនូវ ឧបករណ៍ជាង ប្រើដោយចរន្តអគ្គិសនី ប្រើដោយដៃ ឧបករណ៍លាងសំអាត ឧបករណ៍ជួសជុលផ្លូវ ម៉ូទ័របូមទឹកសម្រាប់ការដ្ឋានសំណង់ ទុយោឧស្សហ៍កម្ម ឧបករណ៍វាស់ប្រើដោយឡាស៊ែ និងបរិក្ខារកសិកម្មជាច្រើនមុខ ដែលមានម៉ាកល្បីៗជាច្រើនដូចជាម៉ាក ប៊ូស( BOSCH ) នីកាថិច ( NIKATEC) ខាឆឺ (KARCHER) គូគែន (KUKEN) តូយុគ (TOYOX) ស៊ូរុមិ (TSURUMI) ហីតាឈី ( HITACHI) ព្រមទាំងមានការ សាកល្បងផលិតផលថ្មីៗ និងកម្មវិធីលក់ពិសេសផងដែរ។

សូមបញ្ជាក់ថានេះជាកម្មវិធីតាំងពិព័រណ៌ លើកទី៥របស់សមាគមអ្នកសាងសង់កម្ពុជា ដែលមានស្តង់ចូលរួមពីក្រុមហ៊ុនក្នុង និងក្រៅប្រទេសជាង៣០០ស្តង់៕