(ភ្នំពេញ)៖ ទិញគ្រឿងញៀនបានហើយដើម្បីយកទៅប្រើប្រាស់ ផ្ទុយទៅវិញគេចមិនរួច  ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សី កែវ-ខណ្ឌឫស្សីកែវ ក្របួចជាប់៣នាក់ ដកហូតបានថ្នាំញៀ ន១កញ្ចប់ធំនិងម៉ូតូ១គ្រឿង។

ប្រតិបត្តិការចាប់ក្រុមជក់គ្រឿងញៀននេះ បានធ្វើឡើង នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវក្នុងភូមិបឹងសា ឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្រុមគ្រឿងញៀនទាំង៣នាក់ ជិះម៉ូតូ១គ្រឿង មកពីទិញគ្រឿងញៀនដើម្បីយ កទៅជក់ស្រាប់តែប្រទះ និងកម្លាំងនគរបាលដែលកំពុង ជិះម៉ូតូចល័តយាមល្បាត ក្នុងមូលដ្ឋានឃើញ ហើយឃាត់ដើម្បីត្រួតពិនិត្យរកឃើញក្រាមសថ្លាជាថ្នាំញៀន១កញ្ចប់ធំ ដែលក្រុមជនសង្ស័យបានរក្សាលាក់ទុកបម្រុងយកទៅសេពជាមួយគ្នា ទើបឈានដល់ការបង្ក្រាប តែម្ដងដោយដកហូតទាំង មធ្យោបាយធ្វើសកម្មភាព មានម៉ូតូសង់កូរ៉េកញ្ចាស់១គ្រឿងផងដែរ ។

ក្រោយឃាត់ខ្លួន ជនញៀនថ្នាំទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកឃុំខ្លួនសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫ ស្សីកែវ ដើម្បីចាត់ការតាមនិតិវិធី៕