(ភ្នំពេញ)៖ iOne ជាក្រុមហ៊ុនមានសិទ្ធិ លក់ផលិតផល Apple ធំជាងគេនៅកម្ពុជា ទើបតែធ្វើការបង្ហាញនូវអត្ថប្រយោជន៍ ដ៏ពិសេស ដល់អតិថិជន តាមរយៈប័ណ្ណសមាជិក ដែលមានដូចជា ប័ណ្ណសមាជិក iOne Card និងប័ណ្ណឥណទាន iOne Visa Card ដោយអតិថិជនដែលមាន និងកំពុងប្រើប្រាស់ នូវប័ណ្ណទាំងនេះ អាចទទួលបាននូវ អត្ថប្រយោជន៍ជាច្រើន ដូចជា ការផ្តល់ជូនពិសេសពី iOne ផ្ទាល់ ការបញ្ចុះតម្លៃ ពីដៃគូរសហការ និងឱកាសចូលរួម ក្នុងកម្មវិធីផ្សេងៗដែលនឹងរៀបចំឡើងពី iOne​ តែម្ដង។

កញ្ញា ឈំុ សុភារ៉ា បុគ្គលិកតំណាងពីក្រុមហ៊ុន iOne បានឲ្យដឹងថា រាល់អតិថិជន ដែលជាវផលិតផលពី iOne មានតម្លៃចាប់ពី ៣០០ដុល្លារឡើងទៅ ក្រុមហ៊ុន នឹងផ្តល់ជូននូវប័ណ្ណសមាជិកមួយភ្លាមៗ ដែលប័ណ្ណសមាជិកនេះ អតិថិជន អាចរីករាយជាមួយប្រូមូសិនពិសេស ដែលផ្តល់ជូនពី iOne ជារៀងរាល់ខែ។

កញ្ញាបានបន្ថែមថា «សម្រាប់អតិថិជន ដែលមានប័ណ្ណសមាជិក iOne Card ឬប័ណ្ណឥណទាន iOne Visa Card រួមនិងវិក័យប័ត្រ ដែលបានជាវផលិតផល ពី iOne ចាប់ពី៣០០ដុល្លារឡើងទៅ ក្នុងកំឡុងពេលរាប់ចាប់ពីថ្ងៃទី០៥វិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០១៧ខាងមុខ អតិថិជន អាចធ្វើការប្តូរយកទំនិញ ពី iOne ក្នុងតម្លៃពិសេស ដែលមិនធ្លាប់មានពីមុន មកក្នុងនោះមានដូចជា iPhone SE តម្លៃធម្មតា៣៩៩ដុល្លារ  មកសល់ត្រឹមតែ២៥៩ដុល្លារ ម៉ាសីុនព្រីន Canon Pixma តម្លៃធម្មតា៥២ដុល្លារ មកសល់ត្រឹមតែ៩ ដុល្លារ តែប៉ុណ្ណោះ ដោយគ្រាន់តែបង្ហាញនូវប័ណ្ណឥណទាន iOne Visa Card និងវិក័យប័ត្រ ដែលចេញពី iOne គ្រប់សាខាទាំងអស់។ ក្រៅពីនេះយើងមាន ផលិតផលជាច្រើនទៀតសរុបចំនួន១២មុខ ផ្សេងគ្នា សម្រាប់លើកទឹកចិត្ត ដល់អតិថិជន ដែលជាសមាជិករបស់ iOne ទាំងអស់ ដើម្បីអបអរក្នុងឧឱកាសឆ្នាំថ្មី ខាងមុខនេះ ហើយកម្មវិធីប្តូរនេះ នឹង បញ្ចប់ទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧»។

កញ្ញាបានបន្តថា ប័ណ្ណឥណទាន iOne Visa Card ជាសេវាកម្មថ្មីមួយ ពី iOne ដែលអតិថិជន អាចស្នើសំុបាន ទៅតាមប្រភេទនៃប័ណ្ណ ដែលមានដូចជា Visa Classic, Visa Gold និង Visa Platinum។ ហើយប័ណ្ណឥណទាននេះ ជាកិច្ចសហប្រត្តិបត្តិការ រវាង iOne និងធនាគារសហពាណិជ្ជ ក.អ (UCB) ។លក្ខណៈពិសេស ដែលលើសពីប័ណ្ណឥណទានដទៃទៀត ប័ណ្ណទាន iOne Visa Card អតិថិជនអាចប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការទូរទាត់ការចំណាយ ជាមួយទីកន្លែង ដែលទទួលការទូទាត់តាមរយៈ Visa Card ទូទាំងពិភពលោក ពិសេស អតិថិជនអាចធ្វើការបង់រំលស់ផលិតផល ពី iOne បានភ្លាមៗក្នុង អត្រាការប្រាក់ទាបបំផុត ដែលអុនម័តដោយធនាគារសហពាណិជ្ជ ក.អ (UCB) ដែលទាំងនេះគឺជាមុខងារដ៏អស្ចារ្យ របស់ប័ណ្ណឥណទាន iOne Visa Card។

កញ្ញាបន្ថែមទៀតថា ប័ណ្ណសមាជិក iOne Card និងប័ណ្ណឥណទាន iOne Visa Card អតិថិជនអាចរីករាយ ជាមួយការបញ្ចុះតម្លៃរហូតដល់ ២០% ពី Kids City, ២០% ពីក្លិបកំសាន្ត Epic, អ័ររ៉ា ស្ប៉ា ជាដើម។ ក្រៅពីនេះទៅទៀតនៅថ្ងៃទី៣ ខែធ្នូ ខាងមុខនេះ អ្នកដែលមានប័ណ្ណសមាជិក iOne និងទទួលបានការលេង Bowling មួយហ្គេមដោយឥតគិតថ្លៃពី Blu-O ដែលមានទីតាំងនៅផ្សារទំនើបអីុអន។

កញ្ញា ក៏បានសំណូមពរ ដល់អតិថិជនរបស់ iOne ទាំងអស់រួសរាន់ធ្វើការស្នើសុំ ប័ណ្ណឥណទាន iOne Visa Card នៅ មជ្ឈមណ្ឌលសេវាកម្ម iOne  ឬ iOne សាខាខេត្តសៀមរាប ដើម្បីទទួលបាននូវអត្ថប្រយោជន៏ទាំងអស់នេះ ដោយអតិថិជន មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយមាន ប្រាក់ចំណូលប្រចាំខែ ចាប់ពី ៣០០ដុល្លារឡើងទៅ គឺសុទ្ធអាចធ្វើការស្នើសុំបាន។ ប័ណ្ណឥណទាន iOne Visa Card គឺជាប័ណ្ណដែលផ្តល់ជូនឥណទានពេញលេញ ដែលមិនតម្រូវឲ្យមានតំកល់ប្រាក់ នៅក្នុងធនាគារឡើយ។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅកាន់៖ http://ione2u.com/visacard/

http://image.freshnewsasia.com/2016/019/05/fn-2016-12-02-13-28-37-0.png http://image.freshnewsasia.com/2016/019/05/fn-2016-12-02-13-28-41-1.png http://image.freshnewsasia.com/2016/019/05/fn-2016-12-02-13-28-43-2.png