(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៣៨ កំណើតរណិសរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហៅ ខួប២ធ្នូ ដែលរៀបចំឡើងនៅសន្និសីទចតុមុខ។

កម្មវិធីនេះក៏មានការចូលរួមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចចៅហ្វាវាំង គង់​ សំអុល, ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ព្រមទាំងទេសរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ផ្សេងៗជាច្រើនរូបទៀត។

សូមជំរាបថា ២ ធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបលើកទី ៣៨ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ​ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុលពត៕