(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១២ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១៥នាក់ មុខសញ្ញាប្រើប្រាស់៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥០៨.២៦ក្រាម និង៣កញ្ចប់តូច មេតំហ្វេតាមីន (wy) ០.៣៧ក្រាម។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់​​ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួន​​​ម្នាក់, នគរបាលខេត្តប៉ៃលិន បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលត្បូងឃ្មុំបង្ក្រាប​១ករណី ឃាត់ខ្លួន២នាក់ និងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់​​​​​​៕