(ភ្នំពេញ)៖ ដើម្បីអបអរសាទរ Christmas and New Year 2017 និងថ្លែងអំណរគុណ ដល់អតិថិជន ដែលនិយមគាំទ្រ កន្លងមក ក្រុមហ៊ុន Monument Books and Toys បានបង្កើតកម្មវិធីពិសេសៗជាច្រើន ដោយអាចនាំបងប្អូន និងកូនៗមកចូលរួមកម្សាន្ត ជាមួយនឹងវិធីកម្សាន្តដ៏ច្រើនសម្បូរបែប ព្រមទាំងមានឱកាស ក្នុងការប្រកួតប្រជែង ដើម្បីទទួលបានរង្វាន់ទៀតផង។

កម្មវិធីកម្សាន្ត និងការប្រកួតប្រជែង១០ប្រភេទខុសៗគ្នា និងតាមកាលបរិច្ឆេតដូចខាងក្រោម៖

* ការប្រគួតប្រជែង តម្រៀបតួរអក្សរ ចេញជាពាក្យ ជាភាសាអង់គ្លេស នៅថ្ងៃទី០១ ខែធ្នូស្អែកនេះ ចាប់ពីម៉ោង ២-៤ល្ងាច

* ការបង្រៀនក្មេងៗឲ្យធ្វើតុក្កតាពាក់ម្រាមដៃ និងសម្តែងជារឿងនិទានខ្លីៗជូនក្មេងៗកម្សាន្ដ នៅថ្ងៃទី០៤ធ្នូ ចាប់ពីម៉ោង ១០-១២ថ្ងៃត្រង់

* ការប្រកួតប្រជែង ដោយតម្រៀប កំណាត់ឈើឲ្យខ្ពស់ ហើយដកចេញម្តងមួយៗកុំឲ្យរលំ នៅថ្ងៃទី០៩ធ្នូ ចាប់ពីម៉ោង ២-៤ល្ងាច

* ការបង្រៀនសូនរូបផ្សេងៗពីដីឥដ្ឋ ដោយគ្រូ ដែលមានជំនាញ នៅថ្ងៃទី១១ធ្នូ ចាប់ពីម៉ោង១០ព្រឹក-១២ថ្ងៃត្រង់
* ល្បែងប្រើដៃម្ខាងថ្ពក់យកកូនស្វាចេញពីដើមឈើ  ចាប់ពីថ្ងៃទី១៣ធ្នូ ចាប់ពីម៉ោង ២-៤ល្ងាច

* ល្បែងបោះកូនបាល់ អ្នកចូលរួម នឹងតម្រូវឲ្យបោះកូនបាល់ ឲ្យចូលចន្លោះ ឲ្យចេញជាទំរង់អក្សរ នៅថ្ងៃទី១៦ធ្នូ ចាប់ពីម៉ោង២-៤ល្ងាច

* ការកាច់ប៉េងប៉ោង ធ្វើជារូបសត្វផ្សែងៗ និងមានការសម្តែងសៀក នៅថ្ងៃទី១៧ធ្នូ ចាប់ពីម៉ោង១០ព្រឹក-១២ថ្ងៃត្រង់

* ការបង្រៀន ធ្វើគ្រឿងអលង្ការ ពីគ្រាប់អង្កាំចម្រុះពណ៌ នៅថ្ងៃទី១៨ធ្នូ ចាប់ពីម៉ោង ១០ព្រឹក-១២ថ្ងៃត្រង់

* ការប្រកួតប្រជែងបោះកូនបាល់ ចូលក្នុងកន្ត្រក នៅថ្ងៃទី២២ធ្នូ វេលាម៉ោង ២-៤ល្ងាច

* ការនិទានរឿងខ្លីឲ្យក្មេងៗស្តាប់កម្សាន្ត នៅថ្ងៃទី៧, ១៤, ២១ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។

អតិថិជនអាចចួលរួមកម្សាន្តដោយសេរីនិង ទទួលបានចំណេះដឹងប្លែកៗ ពីការលេងល្បែងកម្សាន្ត ទទួលបានអារម្មណ៍សប្បាយរីករាយ ក្នុងកម្មវិធី ពិសេសនឹងមានឱកាសទទួលបានរង្វាន់ជាច្រើន។

កាន់តែអស្ចារ្យជាងនេះទៅទៀត សម្រាប់អតិថិជន ដែលទិញទំនិញពីហាង Monument Books & Toys ចាប់ពី៣០ដុល្លារឡើងទៅ នឹងទទួលបានឱកាសពិសេស គឺបង្វិលកងផ្សងសំណាង ដែលមានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់មានដូចជា ទទួលបានប័ណ្ណទឹកប្រាក់ ២០ដុល្លារ, ប័ណ្ណទឹកប្រាក់ ១០ដុល្លា, ប័ណ្ណទឹកប្រាក់ ៥ដុល្លា, ប័ណ្ណបញ្ចុះតម្លៃរហូតដល់ទៅ១៥%  ប័ណ្ណចូលកំសាន្តនៅ(Kids City Ice Park, Kids Park, Laser Tag) និងរង្វាន់ផ្សេងៗទៀតជាច្រើន។

កម្មវិធីកម្សាន្តទាំងនេះ ធ្វើនៅហាង Monument Books and Toys( ផ្ទះលេខ ១១១ មហាវិថីព្រះនរោត្តម )៕