(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ជាមួយ​បណ្តាញមន្ទីរពេទ្យគីសូកៃ កូប៉ូរ៉េសិន មកពីប្រទេសជប៉ុន (Kishokai Medical Corporation Japan) នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមវត្តមានលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត Mamoru Yamashita CEO នៃបណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan​។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី តំណាងឲ្យលោកសាស្ត្រាចារ្យ ឈាង រ៉ា បានឲ្យដឹងថា មន្ទីរពេទ្យកាល់ម៉ែតជាតិ បានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ជាមួយរវាងបណ្តាញមន្ទី ពេទ្យគីសូកៃ កូប៉ូរ៉េសិន ប្រទេសជប៉ុន (Kishokai Medical Corporation Japan) ដែលមានជំនាញផ្នែកខាងរោគស្ត្រី សម្ភព និងការថែទាំកុមារ នៅប្រទេសជប៉ុន ហើយដោយមើលឃើញមន្ទីរពេទ្យកាល់ម៉ែត​ ដែលមានសកម្មភាពសម្ភព និងថែទាំទារកមានច្រើនគ្រាន់ តែរយៈពេលមួយឆ្នាំកំណើតកើតពី១០,០០០ ទៅដល់១១,០០០នាក់ ដូច្នេះហើយទើបបណ្តាញមន្ទីរពេទ្យជប៉ុនច្រើនជាងគេ នៅប្រទេសជប៉ុននេះ មកសុំធ្វើអនុស្សារណៈកិច្ចព្រមព្រៀងយោគយល់គ្នា ដើម្បីឈានទៅរកភាពខ្លាំងនៃ ​ដូច្នេះហើយកិច្ចយោគយល់គ្នានេះ គឺកិច្ចយោគយល់គ្នា ដែលឈ្នះទាំងសងខាង ជាពិសេសផ្នែកខាងសម្ភព រោគស្ត្រី និងការថែទាំទារក​។

លោកវេជ្ជបណ្ឌិត បន្ដថា «កិច្ចព្រមព្រៀងនេះយើងធ្វើសម្រាប់រយៈពេលបីឆ្នាំ និងឲ្យឈានទៅដល់ការរៀបចំនូវ កិច្ចប្រជុំសិក្ខាសាលារួមគ្នារវាងប្រទេសទាំងពីរ បណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan និងមន្ទីរពេទ្យកាល់ម៉ែតជាតិនៃកម្ពុជា ឲ្យបានច្រើនដងដើម្បីឈានទៅការផ្លាស់ប្តូរបទពិសោធន៍ទាំងចំណេះដឹងថ្មីៗ ចុងក្រោយអ្វីដែលយើងមាន ព្រោះមន្ទីរពេទ្យកាល់ម៉ែត មានបទពិសោធន៍ច្រើនមកពីប្រទេសបារាំង បានមកពីមិត្តភ័ក្រថ្នាក់តំបន់ ជាពិសេសមិត្តភ័ក្រខាងប្រទេសសសាំងកាពួ ដែលមកជាញឹកញាប់ហើយឥឡូវនេះ មន្ទីរពេទ្យកាល់ម៉ែត ខំទៅដល់មូលប័ន ឲ្យបានច្រើនពីខាងមិត្តភ័ក្រជប៉ុន គឺបណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan»

លោកបានបញ្ជាក់ថា ដើម្បីឲ្យសកម្មភាពរហូតទៅដល់កំណើត ជាងមួយម៉ឺនក្នុងមួយឆ្នាំ នេះមិនមែនជាកិច្ចការ ដែលងាយទទួលបានទេ គឺជាកិច្ចការ ជាផលសម្រេចក្នុងកម្រិតមួយ ដែលមានការប្រឹងប្រែង ក្រោមពីកម្រិតធ្ងន់ ទាល់តែកម្រិតជំនាញធំច្បាស់លាស់ទើបអាចទៅដល់ការសម្រេចបានសកម្មភាព​នេះ ​ហើយចំណុចខ្លាំងដែលបណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan បានវាយតម្លៃខ្ពស់ ដល់សកម្មភាពរបស់មន្ទីរកាល់ម៉ែត ​ទៅរកចំណុចខ្ពស់នៃការទាំ និងព្យាបាល៕