(ភ្នំពេញ)៖ លំនៅឋាន លក្ខណៈវីឡាអូតែល ក្នុងបរិស្ថានខៀវស្រងាត់ រចនាបទវីឡាបែបទំនើប និងលាយបញ្ចូលនូវរចនាបទខ្មែរ និងបំពេញចិត្តនូវអ្វី ដែលប្រជាពលរដ្ឋខ្មែរចង់បាន ស្របតាមវប្បធ៌មខ្មែរ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចម្ងាយ៥គីឡូម៉ែត្រ ពីផ្សារទំនើបAEON និងមានសេវាកម្មពោរពេញ ដោយភាពច្នៃប្រឌិត ប្រកបដោយផាសុខភាព នឹងលេចឡើងក្នុងបុរី WOODLAND នៅពេលឆាប់ៗខាងមុខនេះ ក្រោមការវិនិយោគអ្នកក្នុងស្រុក និងអន្តរជាតិ បានបោះទុនវិនិយោគ ជាច្រើនលានដុល្លារ។

លោកលី សែនលាភ អគ្គនាយកក្រុមហ៊ុន FURI Real Estate ដែលជាអ្នកបោះទុនវិនិយោគ លើបុរីនេះ បានថ្លែងឲ្យដឹងថា «បុរីនេះ នឹងចាប់ផ្តើមសាងសង់ នៅដើមខែធ្នូនេះ គម្រោងនេះមានសេវាកម្មដូចគ្នា នឹងអូតែល ហើយអ្វីដែលជាទស្សនទាន នៃការអភិវឌ្ឍថ្មីរបស់យើង គឺជាយុទ្ឋសាស្រ្ត ដែលយើងសម្លឹងវែងឆ្ងាយ ព្រោះក្រុមរបស់យើង បើធ្វើអ្វីជាការចម្លងពីគេ យើងមិនធ្វើនោះទេ ដោយផ្តោតលើអ្វីដែលថ្មី ប្លែក ល្អជាចំណុចសំខាន់ ដែលក្រុមការងាររបស់យើងផ្តោត ហើយគម្រោងនេះ នឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំខាងមុខ»។

លោកបន្ដថា គម្រោងនេះ មានលក្ខណៈពិសេសចំនួន៤ គឺទី១- លំនៅឋានប្រណីត ដែលមានតម្លៃ២០ម៉ឺនដុល្លារ និងមានចម្ងាយ៥គីឡូម៉ែត្រ ពីផ្សារទំនើបAEON មិនអាចរកបានទេនាពេលនេះ ប៉ុន្តែយើងអាចបំពេញតម្រូវការអតិថិជនបាន, ទី២-វាជាគម្រោងដែលមានដើមឈើព័ទ្ឋជុំវិញ និងមានភាពបៃតង, ទី៣- ការឌីសាញ ធ្វើឡើងដោយក្រុមហ៊ុន Ong &Ong ជាក្រុមហ៊ុនដ៏ល្បី នៅប្រទេសសឹង្ហបុរី ហើយការឌីសាញលំនៅឋាន មិនធ្វើតាមអ្វី ដែលអ្នកវិនិយោគចង់បាននោះទេ តែយោងតាមការស្រាវជ្រាវពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន, ទី៤-ម្ចាស់បុរីផ្សេងៗ ក្រោយពេលលក់ហើយ មិនមានអ្នកណាផ្តោតអារម្មណ៍ លើសេវាកម្មជូនអតិថិជន ឬម្ចាស់លំនៅឋាននោះទេ និងបានគិតគូពីបរិស្ថានស្អាត អនាម័យ សន្តិសុខ និងពោរពេញដោយសេវាកម្មនោះទេ ប៉ុន្តែដោយសារយើងបានធ្វើជាមួយក្រុមការងារជំនាញគ្រប់គ្រងអចលនទ្រព្យ ដើម្បីផ្តល់សេវាចាំបាច់នានា សម្រាប់អតិថិជន ហើយលោកជឿថា នៅស្រុកខ្មែរសព្វថ្ងៃ មិនទាន់មានបុរីណា ធ្វើដូចយើងនៅឡើយទេ។

លោកបានបន្តថា «ការឌីសាញរបស់ស្ថាបត្យករ គឺត្រូវឌីសាញតាមរយៈការស្តាប់បុគ្គលិកផ្នែកលក់ ដែលពួកគេបានស្តាប់ និងសិក្សាពីតម្រូវការរបស់អតិថិជន ជាលទ្ឋផលអតិថិជន៩៥ភាគរយ បានពេញចិត្តនូវរចនាបទផ្ទះ ក្នុងគម្រោងនេះ ហើយអ្វីដែលយើងធ្វើគឺធ្វើតាមជំហ៊ាន ទាល់តែគំរោងមួយជោគជ័យទើបយើងធ្វើជំហ៊ានថ្មីទៀត។ អ្វីដែលជាការចម្លងពីគេ ខ្ញុំមិនធ្វើនោះទេ អ្វីដែលយើងផ្តោតគឺយុទ្ឋសាស្រ្តទីផ្សាររយៈពេលវែង និងជាទស្សនទាននៃការអភិវឌ្ឍថ្មី»

លោកបន្ដថា «គម្រោងនេះ យើងធ្វើតាមជំហ៊ានៗ ដោយជំហ៊ានទី១មានផ្ទៃដី២.៥ហិកតា និងមានវីឡាចំនួន៩១ និងជំហ៊ានទី២មានផ្ទះជាច្រើនទៀត ដែលមានតំលៃខុសៗគ្នា និងមានប្រភេទវីឡាក្នុងទំហំផ្សេងៗគ្នា។ គំរោងសរុបមានផ្ទៃដី៨ហិកតា អ្វីដែលសំខាន់បំផុត គឺយើងយកភាពស្មោះត្រង់ ជាមួយអតិថិជន ហើយយើងធ្វើអ្វីតាមការសន្យា ឧទាហរណ៍គុណភាពសំណង់ យើងផ្តោតការយកចិត្តទុកដាក់ជាចំបង ព្រោះការឌីសាញ និងគុណភាពសំណង់ យើងប្រើប្រាស់ក្រុមហ៊ុនអន្តរជាតិទាំងអស់ ពិសេស ក្រុមហ៊ុនOng &Ong ជាក្រុមហ៊ុនឌីសាញជាប់លំដាប់លេខ១ នៅសាំងហ្កាពួរ ដែលបុរីនានា មិនមានអ្នកណាហ៊ានប្រើប្រាស់ក្រុមហ៊ុននេះនោះទេ ហេតុនេះទើបយើងប្រើប្រាស់ក្រុមហ៊ុនេះ ដោយសារយើងសិក្សាពីប្រព័ន្ឋផ្លូវថ្នល់ បណ្តាញទឹក អគ្គិភ័យ និងបរិស្ថានទាំងអស់ មុនធ្វើការសាងសង់»

លោកបន្ថែមថា «ខ្ញុំគិតថា អ្នកដែលឆ្លាតមើលឃើញស្ថានភាពនេះ ជាឱកាសទៅវិញ ក្នុងពេលការលក់បុរីថមថយល្បឿន ព្រោះបើទីផ្សារល្អ អចលនទ្រព្យមានតម្លៃថ្លៃ ដែលយើងមិនអាចទិញបាន ដូច្នេះពេលទិញអចលនទ្រព្យ គឺទិញនៅពេលដែលវាចុះថោក ហើយបច្ចុប្បន្ន វាជាទីផ្សារល្អ ហើយបើយើងក្រឡេកមើល ទីផ្សារកាលពី៥ឆ្នាំមុន អ្នកវិនិយោគមួយចំនួនមានការបារម្ភ ប៉ុន្តែក្រោយពេលបោះឆ្នោតអ្វីៗមានការរីកចំរើនយ៉ាងខ្លាំង»

ព័ត៌មានលម្អិត អតិថិជនអាចទំនាក់ទំនងលេខទូរស័ព្ទ៖ ០២៣ ៩៥៩ ៨៨៨, ០៩៩ ៩៥៥ ៥៦៨, ០៩៩ ៩៥៥ ៥៩៧៕