(ព្រះសីហនុ)៖ កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនមួយកញ្ចប់ នៅយប់ថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ «ព្រឹងសេស» ស្ថិតក្នុងក្រុមទី៤ សង្កាត់២ ក្រុងព្រះសីហនុ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២ដែលឃាត់ខ្លួននេះ ទី១៖ឈ្មោះ ​ខេម រត្ន័ អាយុ២៩ឆ្នាំ ស្រុកកំណើត ខេត្ត​បាត់ដំបង និងទី២៖ឈ្មោះ ខៀវ កាណាល់ ​អាយុ២៥ឆ្នាំ​ ក្នុងនោះកម្លាំងជំនាញដកហូតបាន ​ថ្នាំញៀនប្រភេទ មេតំហ្វេតាមិន(ice) មួយកញ្ចប់ទម្ងន់ ស្មើនឹង១០០ក្រាម។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕