(ភ្នំពេញ)៖ យោងតាមរបាយការណ៍ បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេលពេញ១ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងនគរបាលជាតិ បានខិតខំប្រឹងប្រែង ធ្វើការបង្ក្រាបគ្រឿងញៀនបានឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់ប្រាស់គ្រឿងជិត៥០០នាក់ និងដកហូតបានថ្នាំញៀនជាច្រើនផងដែរ។

យោងតាមការបូកសរុបរបាយការណ៍ បង្ក្រាបគ្រឿងញៀន​ ប្រចាំថ្ងៃរបស់នគរបាល បានបញ្ជាក់ថា​ ចាប់ពីថ្ងៃទី១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងនគរបាលទូទាំងប្រទេស បានបង្ក្រាបជនជួញដូរ និងប្រើប្រាស់ចំនួន ៤៨១នាក់ ក្នុងនោះមានជនជួញដូរចំនួន២៥៧នាក់ និងអ្នកប្រើប្រាស់២២៤នាក់៕