(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតហើយ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចុះសាកសួរសុខទុក្ខបង ប្អូន​ប្រជាពលរដ្ឋងាយ​រងគ្រោះជាជន​ចាស់​ជរាគ្មានទីពឹងចំនួ ន២៦គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ រួមនិងថវិការមួយចំនួនដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនពួកគាត់ផងដែរក្នុងការជួយស ម្រាលនូវទុក្ខលំបាកតាមគ្រួសារនីមួយៗបានមួយចំនួន។

សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅត្រង់ចំណុចព្រះវិហារឥស្លាមគីឡូម៉ែត្រលេខ៨ ស្ថិតក្នុងក្រុម៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ដោយមានការរួមដំណើរ ពីលោក-លោកស្រីជាមន្ត្រីក្រោមឱវាត ក្រុមការងារអនុសាខាកាបាទក្រហមខណ្ឌ-សង្កាត់ ក្រុមយុវជនស.ស.យ.ក ជាច្រើននាក់ផងដែរ។

នាឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ជាថ្មីម្ដងទៀតហើយ ដោយមានការយកចិតទុកដាក់ ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានណែនាំឲ្យក្រុមការងារអនុសា ខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានយកអំណោយ ទាំងនេះមកផ្ដល់ជូនក្នុងបំណងជួយសម្រាល និងដោះស្រាយបញ្ហា​តាមគ្រួសារនីមួយៗ បានមួយចំនួន ដោយសម្ដេចតែងតែគិតគូរ ពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាននូវទូទាំងប្រទេសកម្ពុជា​ ដោយមិនប្រកាន់ពូជសាសន ពណ៍សម្បុរឫនិន្នាការនយោបាយឡើយ។

លោកថ្លែងបន្តទៀតថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំជឿតាមការឃោសនា ញ៉ុះញ៉ុង បំផុសបំផុលពីជនបោក ប្រាស់មួយចំនួនដែលសន្យាអោយនេះឫអោយនោះ រួចបបួលទៅបាតុកម្មផ្ដេសផ្ដាសខុសច្បាប់ និងត្រូវប្រឈមទោសទណ្ឌថែមទៀត ហើយអ្នកដែលយើងត្រូវជឿនិងផ្ដល់សេចក្ដីទុកចិត្តជួយរាយការណ៍រាល់សកម្មភាពអសកម្មផ្សេងៗ ក៏ដូចជាមានការខ្វះខាតទីទាល់តាមគ្រួសារ គឺជាអាជ្ញាធរមូលដ្ឋាន មានចៅសង្កាត់-មេភូមិនេះឯង។

លោកអភិបាលខណ្ឌក៏បានបញ្ជាក់ផងដែរថា ចំពោះអំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌនាំយកមកឧបត្ថម្ភនាពេលនេះ ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ (ស្មើ១០កំប៉ុង)ឃីត១ (មានមុង១ ភួយ១ សារ៉ុង១ ក្រមា១ អាវយឺត១) និងថវិការ៣ម៉ឺនរៀលផងដែរ៕