(ភ្នំពេញ)៖ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ឥន្រ្ទីពេជ្រ នឹងផ្ដល់រង្វាន់៣០កញ្ចប់ ដល់អ្នកដែលថតរូបជាមួយ បងអូដ្ឋ (Mascot) រួចបង្ហោះលើ ហ្វេសប៊ុករបស់ខ្លួន ហើយទទួលបានការចុច Like ច្រើន។

បងអូដ្ឋ នឹងមានវត្តមាននៅក្នុងកម្មវិធី ពិព័រណ៍សំណង់ដ៏ធំនៅកម្ពុជា នាសាលពិព័រណ៍កោះពេជ្រ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។

ស្វែងរកបងអូដ្ឋ ហើយថត Selfie ជាមួយគាត់ រួចបង្ហោះលើហ្វេសប៊ុករបស់អ្នក ឲ្យបានមុនថ្ងៃទី៤ ខែធ្នូ ២០១៦។ បើរូបថតរបស់លោកអ្នក ទទួលបានការចុច Like កាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើន។

អ្នកឈ្នះរង្វាន់នឹងត្រូវ ប្រកាសឈ្មោះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។ កុំភ្លេចវាយ #CAMELINSEE ដើម្បីឲ្យក្រុមការងារយើងដឹងថា លោកអ្នកបានចូលរួមក្នុងការប្រកួតនេះ!

សម្រាប់កញ្ចប់នីមួយៗ នៃរង្វាន់ទាំង៣០មានអាវធំ១ (Jacket) មួក១ និងនាឡិកាព្យួរជញ្ជាំងមួយ។
បងអូដ្ឋ នឹងរង់ចាំលោកអ្នកនៅកោះពេជ្រ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នេះ៕