(ភ្នំពេញ)៖ ដើម្បីឆ្លើយតប​ទៅនឹងយុទ្ធនា​ការប្រើប្រាស់​ផលិតផលខ្មែរ ជាពិសេសដើម្បី​ឆ្លើយតបតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងការជម្រុញ​​ការទិញស្រូវក្នុងប្រទេស ព្រមទាំងជម្រុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារបរទេស នារដូវប្រមូល​ផលស្រូវឆ្នាំ ២០១៦-២០១៧​ នេះ ក្រុមហ៊ុន ម៉ែន សារុន​នឹងប្រមូលទិញស្រូវសែនក្រអូបចំនួន 20,000 តោន តាមតម្លៃទីផ្សារជាក់ស្តែង និងនៅនឹងកន្លែង នៅតាមទីតាំងរោងម៉ាស៊ីន​កិនស្រូវតាមបណ្តាខេត្ត​សំខាន់ៗ ដូចខាងក្រោម ៖

* រាជធានីភ្នំពេញអាសយដ្ឋាន៖ ផ្លូវជាតិលេខ ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
    ទំនាក់ទំនងលោក ឯម សែង ទូរស័ព្ទលេខ 012 956 401

* សាខាខេត្តព្រះវិហារ អាសយដ្ឋាន៖ ផ្លូវជាតិលេខ ៦២ ភូមិមរតកតេជោសែន ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
    ទំនាក់ទំនង លោក ឈាវ ប៊ុណ្ណាត ទូរស័ព្ទលេខ 097 808 3177

* សាខាខេត្តបាត់ដំបង អាសយដ្ឋាន៖ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
    ទំនាក់ទំនង លោកស្រី ងិន បៀង 012 839 825 លោក ឃុន ងួន 012 855 399

* សាខាខេត្តព្រៃវែង អាសយដ្ឋាន៖ ភូមិពោធិចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    ទំនាក់ទំនងលោក រស់ ណេង 012 953 169 លោក ឈុនធំ 012 762 999

* សាខាខេត្តតាកែវ អាសយដ្ឋាន៖ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
    ទំនាក់ទំនងលោកស្រី ទឹម ស្រីលក្ខ ទូរស័ព្ទលេខ 012 515 120

* សាខាខេត្តកំពង់ឆ្នាំង អាសយដ្ឋាន៖ ភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

    ទំនាក់ទំនង លោក យូ ឈុនលី ទូរស័ព្ទលេខ 012 946 716

សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រជាកសិករ អាជីវករ មេត្តាទំនាក់ទំនងមកទីតាំងខាងលើ ដើម្បីលក់ផលស្រូវសែនក្រអូប​ចាប់ពីថ្ងៃ​ជូនដំណឹងនេះ​រហូតដល់គ្រប់ចំនួន។​

ក្រុមហ៊ុនយើងខ្ញុំសូមរក្សាសិទ្ធិកែប្រែទីតាំង និងព័ត៌មានផ្សេងៗ ក្នុងករណីចាំបាច់៕