(ភ្នំពេញ)៖ ខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូមួយគ្រឿង បានដេញបាញ់ជនរងគ្រោះម្នាក់ កំពុងជិះម៉ូតូ ម៉ាក MSX ពី៤ទៅ៥គ្រាប់ បណ្តាលឲ្យមានការភ្ញាក់ផ្អើល នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង៣៖១០នាទី រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់មុននេះថា លោកមិនទាន់ដឹងថារឿងអ្វីនៅឡើយទេ ដោយនៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ៕