(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១០លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង, រថយន្ដធុនតូច២គ្រឿង និងរថយន្ដធុនធំ១គ្រឿង, គោយន្ដ១គ្រឿង និងអ្នកថ្មើជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៧លើក, មិនប្រកាន់ស្ដាំ១លើក, ស្រវឹង១លើក និងប្រជែង១លើក៕