(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសផ្លូវការមួយ ដោយបានសម្រេចបន្ថែម ពេលចុះឈ្មោះបោះឆ្នោត១ថ្ងៃទៀត ពោលគឺការចុះឈ្មោះនេះ នឹងបិទបញ្ចប់នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះវិញ។

នៅក្នុងសេចក្តីប្រកាសរបស់ គ.ជ.ប នៅថ្ងៃនេះ បានបញ្ជាក់បន្ថែមថា លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត បានសម្រេច៨០ភាគរយ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បានថ្លែងថា នេះគឺជាលទ្ធផលដ៏ប្រសើរនៃការចុះឈ្មោះបោះឆ្នោត តែទោះបីយ៉ាងណា គ.ជ.ប អះអាងថា មិនអាចបន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោតបានច្រើនថ្ងៃនោះទេ ពោលគឺបានតែមួយថ្ងៃប៉ុណ្ណោះ៕