(ភ្នំពេញ)៖ ស្កាយទ្រី ខុនដូ ដែលស្ថិតនៅម្តុំទួលសង្កែ ប្រកាសលក់ក្នុងតម្លៃដ៏ពិសេស ដែលមិនធ្លាប់មានសម្រាប់ប្រជាជនខ្មែរ ចាប់ពីពេលនេះតទៅ បន្ទាប់ពីបានបុកគ្រឹះរួចរាល់។

គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ មានទុនវិនិយោគចំនួន ២៥០លានដុល្លារអាមេរិក ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ មានចែកចេញជា៣អគារធំៗ គឺអគារ A, B, និង C ដោយអគារនីមួយៗមានកម្ពស់សរុបចំនួន ៣២ជាន់។ អគារ C ត្រូវបានដាក់លក់សម្រាប់ប្រជាជនខ្មែរ និងអន្តរជាតិ ព្រោះក្រៅពីការវិនិយោគ ដើម្បីបានផលចំណេញ ម្ចាស់គម្រោងក៏ចង់ផ្ដល់ឱកាស ឱ្យប្រជាជនខ្មែរដែលមាន បំណងចង់ប្ដូររបៀបរស់នៅទៅតាមបែប ស៊ីវិល័យផងដែរ ដោយមានប្រាក់ចំណូលក្រោម១,០០០ដុល្លារអាមេរិក ក្នុង១ខែ ក៏អាចមានលទ្ធភាពផ្លាស់ប្ដូរ របៀបរស់នៅរបស់ពួកគាត់បានដែរ។

ស្កាយទ្រី ខុនដូ នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩ ការរំពឹងដ៏មុតមាំនេះ ដោយសារក្រុមហ៊ុនសម្អាងទៅលើកត្ដាមួយចំនួនដូចជា តម្លៃនៃការលក់សមរម្យបរិយាកាសល្អ ព្រោះស្ថិតនៅក្នុងទីប្រជុំជន និងនៅជិតស្ថានទូត នៅក្បែរនោះមានសាលារៀនជាច្រើន ពិសេសនៅជិត ផ្សារទំនើ Aeon Mall TK Avenue & Parkson Mall។

ក្នុងនោះអគារ A មានចំនួន ៣៧៨ យូនីត និងអគារ C មាន ១១០៤ យូនីត។ បន្ទប់ស្នាក់នៅ (ខុនដូ) ក្នុងគម្រោង ស្កាយទ្រី មានចំនួន២ប្រភេទ គឺប្រភេទ១ បន្ទប់គេង ដែលមានទំហំ ៦១.៧៥ ម៉ែត្រការ៉េ និងប្រភេទ២ បន្ទប់គេង មានទំហំ ៩០.១៤ ម៉ែត្រការ៉េ ប្រភេទ៣ បន្ទប់គេង មានទំហំ ១៤០.៩៣ម៉ែត្រការ៉េ។

សម្រាប់អគារខុនដូ A និងខុនដូ C គឺនៅជាន់ទី១ ដល់ជាន់ទី៤ នឹងត្រូវប្រើប្រាស់ជា ហាងលក់ទំនិញដែលមានម៉ាកល្បីៗ រួមជាមួយហាងលក់សំលៀក និងហាងអាហារ ព្រមទាំងមានកន្លែង ស្ប៉ា សួនច្បារខាងក្នុងនឹងខាងក្រៅ កន្លែងក្មេងលេង លំដាប់អន្ដរជាតិទៀតផង។ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់អានសៀវភៅ និងកន្លែងអាំងសាច់ដែលកន្លែងទាំងនេះមានសណ្ឋាគារ និងអគារការិយាល័យ លក្ខណៈឯកជនសម្រាប់អ្នកទិញគម្រោងនេះ។

ក្នុងឱកាសបើកលក់ដំបូងនេះ បន្ទប់ស្នាក់នៅក្នុងគម្រោង ស្កាយទ្រី អគារ A មានតម្លៃក្នុង១ម៉ែត្រការ៉េចាប់ពី១៥០០ ដុល្លារអាមេរិកឡើងទៅ ដោយឡែកសម្រាប់អគារ C មានទំហំ៣០ ម៉ែត្រការ៉េ មានតម្លៃសមរម្យ ។
ស្កាយទ្រី ខុនដួ ជាជម្រើសល្អសម្រាប់គ្រួសារ។ តើអ្នកនៅរង់ចាំអីទៀត?

អាស័យដ្ឋានទំនាក់ទំនង: ផ្ទះលេខ KH1 សង្កាត់ទួលសង្កែ ខណ័្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

សូមទំនាក់ទំនង: ០២៣ ៩០១ ៦៨៨ / ០៨១ ៩០១ ៦៨៨ / ០៨៩ ៩០១ ៦៨៨.