(កោះកុង)៖ មន្ទីររ៉ែ និងថាមពលខេត្តកោះកុង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំបើកសិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយទស្សនៈយេនឌ័រ អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW)» ក្រោមអធិបតីភាព លោកស្រី ប៉ែន ឆដា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត រួមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត។

ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយយេនឌ័រនេះ លោក ប៉ិច ស៊ីយន់ បានថ្លែងឲ្យដឹងថា« នេះជាលើកទី១ ដែលបានក្រសួងរ៉ែ និងថាមពល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយទស្សនៈយេនឌ័រលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនិងនារីភេទ(CEDAW) ចំពោះលោកស្រី ប៉ែន ឆដាប្រធានក្រុមការងារយេនឌ័រដែលបានយកចិត្តទុកដាក់ទៅលើការងារខាងនេះ»។

នៅក្នុងឱកាសនោះ លោកស្រី ប៉ែន ឆដា ក៏បានថ្លែងថា «ការអនុវត្តន៍អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនិងស្រ្តី និងសេចក្តីប្រកាសផ្សេងៗទៀតជាច្រើន បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងកាត់បន្ថយគម្លាតយេនឌ័រ នៅកម្ពុជាយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ វិស័យរ៉ែ និងថាមពលនិងប្រេងកាតឆ្នាំ ២០១៦-២០១៨ និងកាត់បន្ថយ គម្លាតយេនឌ័រ ហើយបង្កើតការគាំទ្រការផ្តលឱកាសដល់ស្រ្តី បានចូលរួមនិងទទួលបានផលប្រយោជន៍ នៃគម្រោងកម្មវិធីដូចបុរសដែរ»

ដើម្បីជាយន្តការអនុវត្តន៍ផែនការយុទ្ធសាស្រ្តនេះ ឲ្យមានប្រសិទ្ធភាពស័ក្កិសិទ្ធិភាពសិក្ខាសាលាផ្សព្វផ្សាយទស្សនៈយេនឌ័រ នៃការរើសអើងប្រឆាំងនិងនារីភេទស្ដ្រី នាក្នុងឱកាសនេះពិតជាមានសារប្រយោជន៍ក្នុងការផ្តល់ឱកាស ឲ្យសិក្ខាកាមស្វែងយល់ពីអ្វីហៅយេនឌ័រ គឺអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនិងស្ត្រី(CRDAW)អនុសាសន៍ផ្សេងៗទាក់ទង់និងការលើកកម្ពស់សមភាពយេនឌ័រ និងសិលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរព្រមទាំង បានស្វែងយល់ពី សេវាកម្មនិងលិខិតបទដ្ឋានគតិយុទ្ធនាការដែលពាក់ព័ន្ធនិងក្រសួង។

ជាចុងបញ្ជាប់ លោកស្រី និងសង្ឃឹមថាសិក្ខាកាមទាំងអស់និងយកចិត្តទុកដាក់ និងទទួលចំណេះដឹងដ៏មានសារៈសំខាន់ពីសិក្ខាសាលានេះ គឺដើម្បីសំដៅលើកកម្ពស់សមត្ថភាពយេនឌ័រ៕