(ភ្នំពេញ)៖ លោក ប៉ា សុជាតិរង្ស អភិបាលរាជធានីភ្នំពេញ រួមជាមួយប្រធានអគ្គនាយកកំពង់ផែភ្នំពេញ និងមន្ត្រីជំនាញ ចុះពិនិត្យច្រាំងទន្លេ ដើម្បីស្ថាបនាផ្លូវថ្មើរជើង តាមមាត់ទន្លេបន្តពីមុខព្រះបរមរាជវាំង មកដល់ស្ពានជ្រោយចង្វារ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការចុះពិនិត្យរបស់អភិបាលរាជធានីភ្នំពេញ និងក្រុមការងារនាពេលនេះ បានធ្វើឡើងក្រោយពីតាមដានឃើញថា មានការរំលោភយកច្រាំងទន្លេពីសំណាក់ ក្រុមអាជីវករមួយចំនួនរួមមានភោជនីដ្ឋាន និង សេវាកម្មទូកទេសចរណ៍ជាដើម៕