(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតផ្លូវការចូលរួមរំលែកទុក្ខដល់លោកស្រី ជូឡុង សូមូរ៉ា ដែលម្តាយបង្កើតរបស់លោកស្រី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅក្នុងលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយសេចក្តីកត់ស្លុត នៃមរណភាពដ៏គយរឲ្យសោយស្តាយរបស់ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ក្រ ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រឡាញ់របស់លោកជំទាវ។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រា បុត្រី ដែលបានបាត់បង់នូវអ្នកមានគុណជាទីស្រឡាញ់របស់ខ្លួន។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុងកាយវិការដែលយើងជាជាតិខ្មែរដូចគ្នា»។

ខាងក្រោមនេះជាលិខិតរបស់ចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន៖