(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ម្តាយក្មេករបស់លោក សម រង្ស៊ី គឺឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៩៧ឆ្នាំ នៅម៉ោង២រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក អេង ឆៃអ៊ាង បានបញ្ជាក់តាម Facebok ផ្លូវការរបស់លោកថា បច្ចុប្បន្នសព ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់លោកស្រី ជូឡុង សូមួរ៉ា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកប្រធាន សម រង្ស៉ី ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕