(ឧត្តរមានជ័យ)៖​ ឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងបានពាំនាំនូវអំណោយ​ថវិកាចំនួន៣លាន​រៀល និង​គ្រឿងឧបភោគបរិភោគមួយចំនួនធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អគ្គនាយករង​បាន​ បានជម្រុញការកសាងពង្រឹងអង្គភាពរឹងមាំលើវិស័យតាមខ្លឹមសារទាំង៤, ពង្រឹមការងារដឹកនាំ បញ្ជារបៀបរបបការងារ និងសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើ។ លោក​បន្តជំរុញការហ្វឹកហ្វឺនរៀនសូត្រនៅហ្នឹងកន្លែងសំដៅលើកកំពស់ សមត្ថភាពកងកម្លាំងឲ្យបានយល់ដឹងអំពីនយោបាយ និងជំនាញផ្សេងៗ។ យកចិត្តទុកដាក់លើកំពស់ជីវភាព សុខាមាភាពជូនកងកម្លាំង​ដោយជំរុញការងារ បង្កបង្កើយផល ចិញ្ចឹមសត្វនិង​ បន្តកិច្ចសហការណ៍ល្អជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមចំណែកអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ។

លោកបាន​សង្គត់ធ្ងន់ថា​ កងកម្លាំងទាំងអស់ដែលថា បើយើងជាសេនាធិការដ៏ល្អ គឺមិនត្រូវធ្វើអ្វីដែលខុស ហើយឲ្យមេទទួលខុសត្រូវ ដែលថ្ងៃក្រោយផ្លូវច្បាប់ មិនអាចជួយគាត់បាន។ លោកក៏បានជម្រុញឲ្យប្រពលរដ្ឋ មកធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ  និងជំរុញអោយ​មកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នាផងដែរ។ ក្នុងនោះលោក​ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចដែលថ្នាក់លើប្រគល់ជូនទទួល​បានជោគជ័យ។

លោក​ឧត្តមសេនីយ៍​ទោ​ ម៉ែន​ លី​ស្នងការ​នគរបាល ​ខេត្ត​ឧត្តរមានជ័យ ​បានថ្លែង​អំណរ​អរគុណ​ដល់​សម្តេច​តេជោ​ ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និងសម្តេច​ក្រឡាហោម​ ស ​ខេង​ តែងតែយក​ចិត្តទុក​ចំពោះកម្លាំង​សមត្ថកិច្ច​របស់ជាបន្ត​បន្ទាប់​។

សូមបញ្ជាក់ថា​ គ្រឿងឧបភោគ បរិភោគ និងថវិកាក្នុងម្នាក់២ម៉ឺនរៀល របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕