(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​នៅវេលាម៉ោង១៤៖៤៥នាទីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចាប់ផ្ដើមប្រជុំជាមួយ​ នាយករដ្ឋមន្ដ្រីប្រទេសឡាវ និងនាយករដ្ឋមន្ដ្រីវៀតណាម ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ (9th Cambodia-Laos-Vietnam Summit on Development Triangle Area-CLV)។ កិច្ចប្រជុំនេះ ​​ត្រូវបានប្រារព្ធនៅខេត្តសៀមរាប ដោយមានការពីមន្ដ្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។​

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី៩ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនោះ មានការចូលរួមពីឧត្តមមន្ត្រី និងគណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម៕