(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាមួយ នាយករដ្ឋមន្ដ្រីប្រទេសឡាវ និងនាយករដ្ឋមន្ដ្រីវៀតណាម ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ​។ កិច្ចប្រជុំនេះ នឹង​ត្រូវបានប្រារព្ធនៅខេត្តសៀមរាប ដោយមានការពីមន្ដ្រីពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។

សម្ដេចតេជោ បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្ដេច នៅមុននេះបន្ដិចថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ ព្រមទាំងនាយករដ្ឋមន្រ្តីវៀតណាម នឹងអញ្ជើញចូលរួមប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ (9th Cambodia-Laos-Vietnam Summit on Development Triangle Area-CLV) និងកិច្ចប្រជុំពាក់ព័ន្ឋ នៅរសៀលនេះ»

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី៩ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនោះ មានការចូលរួមពីឧត្តមមន្ត្រី និងគណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម៕