(ភ្នំពេញ)៖​ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ នាព្រឹកថ្ងៃទី២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦នេះ​ មន្ត្រីកាំកុងត្រូល​បានសហការណ៍​ជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិតទំនិញនៅផ្សារ ហេង ប៉េងជ្រី  នឹងតាមផ្ទះលក់ទំនិញ ផ្សារទំនើប ហាងលក់ទំនិញ និងនៅតាមផ្សារមួយ​ចំនួនទៀត​ក្នុងរាជធានីភ្នំពេញ  ដើម្បីត្រួតពិនិត្យ​គុណភាព សុវត្ថិភាពម្ហូបអាហារ​។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូល​ផែស្ងួតចុង​ទីភ្នំពេញ​ បានអោយដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញា ដែលជនខិលខូចមួយ​ចំនួនបានលួច បញ្ចេញទំនិញមកលក់​លើទីផ្សារ ធ្វើការផ្សព្វផ្សាយអប់រំ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាព​ម្ហូបអាហារដល់​បងប្អូនអាជីវករ​ និងអ្នកប្រើប្រាស់។  ក្នុងការចុះពិនិត្យនេះមន្រ្តីកាំកុង​ត្រូលបានធ្វើតេស្ត​បឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើសរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្របហិតសាច់គោ ប្រហិតសាច់ជ្រូក លតឆា  គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ចូនទៅមន្ទីរពិសោធ៍​នៃអគ្គនាយក​ដ្ឋាន​កាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើផលិត​ផលម្ហូបអាហារ៕