(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម បាននិងកំពុង ប្រកាសសាលដីកា​ស្ថាពរ ប្រឆាំងនឹង​ជនជាប់ចោទ នួន ជា និង ខៀវ សំផន។ សាលដីកានេះ នឹងបិទផ្លូវតវ៉ាចំពោះ លោក នួន ជា និង លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមក្នុងការប្តឹងសារទុក្ខ។

កាលពីសីហា​ ឆ្នាំ២០១៤ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ឡើងកាលពី​អំឡុង​ខែមេសា ឆ្នាំ១៩៧៥ ក្នុង​អំឡុងពេល​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ និង​ការផ្លាស់​ទី​ដោយ​បង្ខំ​ រួម​ទាំង​ការកាប់សម្លាប់​អតីតមន្ត្រី​រដ្ឋការ​ក្នុងសម័យ ​លន់ ណុល នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍សាត់។

ប៉ុន្តែ​ដោយ​មិន​អស់ចិត្ត​ ជនជាប់ចោទ​ នួន ជា និង លោក​ ខៀវ សំផន បាន​ប្តឹង​សាទុក្ខ ​ដើម្បី​ប្រឆាំងនឹង​សាលក្រម​នោះ ជាបន្តបន្ទាប់រហូតដល់ពេលនេះ៕