(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សហការជាមួយអង្គការ IFES បានបើកឲ្យប្រើប្រាស់ប្រព័ន្ធ ផ្តល់ព័ត៌មានជាសំឡេង តាមទូរស័ព្ទដោយស្វ័យប្រវត្តិ ដើម្បីជំំរុញឲ្យប្រជាពលរដ្ឋទាំងអស់រួសរាន់ ទៅចុះឈ្មោះបោះឆ្នោតបានទាន់ពេលវេលា ខណៈការចុះឈ្មោះបោះឆ្នោតសល់ពេល តែ៦ថ្ងៃទៀតប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Cellcard, Smart និង Metfone សូមហៅទៅកាន់លេខ ១២៨៥ ដោយឥតគិតថ្លៃ ដើម្បីទទួលបានព័ត៌មានជំវិញដំណើរការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើតបញ្ជីបោះឆ្នោតថ្មី៕