(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦ល្ងាចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ នគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមនុស្ស២៨នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៦នាក់ និងមុខសញ្ញាប្រើប្រាស់១២នាក់ ដកហូតមេតំហ្វេតាមីន (ice) ៨៦៤.៣ក្រាម និង៧០កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយនគរបាលភ្នំពេញ បង្រា្កប៣ករណីឃាត់ខ្លួន១៤នាក់, នគរបាលកណ្ដាល បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលសៀមរាប បង្រា្កប២ករណីឃាត់ខ្លួន៨នាក់, នគរបាលប៉ៃលិន បង្រា្កប២ករណីឃាត់ខ្លួន៣នាក់, និងនគរបាលស្ទឹងត្រែង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់៕