(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញ តម្លៃប្រេងឥន្ធនៈថ្មី ដែលត្រូវលក់នៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃសាំងធម្មតាមានតម្លៃ ៣,៣០០រៀលក្នុង ១លីត្រ សាំងស៊ុបពែរ ៣,៣៥០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,០០០ រៀលក្នុង១លីត្រ៕