(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ប្រគំតន្ដ្រីទេសចរណ៍ លីហួរវេលុយ ឆ្នំា២០១៦ ដ៏អស្ចារ្យ ក្នុងទីកដីខេត្ដកំពត នឹងផ្ដល់ភាពសម្រាប់រីករាយ កាន់តែខ្លំាងបន្ថែមទៀត ដោយបន្ទាប់ពីការទស្សនា និងស្ដាប់ចម្រៀងដ៏ពិរោះ ពីតារាចម្រៀងល្បីៗហើយ កាន់តែពិសេសនោះ គឺទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ខែធ្នូខាងមុខនេះ។

លោកអ្នក នឹងទទួលបានរង្វាន់រួមមានៈ ម៉ូតូ Zomerx ២០១៦ ទូរទស្សន៍៣២អ៊ីង កង្ហា និងរង្វាន់លួងចិត្តជាច្រើនទៀត ដោយគ្រាន់តែអញ្ជើញទៅទស្សនា ការប្រគំតន្ដ្រី លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត ដើម្បីឈ្នះរង្វាន់ភ្លាមៗតែម្ដង ។

ជាក់ស្ដែងកម្មវិធីប្រគំតន្ដ្រីទេសចរណ៍លីហួរវេលុយនេះ បានបា្ររព្ធការចាប់រង្វាន់លើកទី១ នៅថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ នៅទីរួមខេត្តសៀមរាប ដែល រង្វាន់រួមមានៈ ម៉ូតូ ១គ្រឿង, ទូរទស្សន៍២គ្រឿង និងកង្ហារ ៥គ្រឿង។

គួរបញ្ជាក់ថា ក្រុមហ៊ុនលីហួវេលុយ បានបន្ដរៀបចំកម្មវិធីប្រគំតន្ត្រីទេសចរណ៍លីហួវេលុយ២០១៦ ទូទាំង២៥ខេត្តក្រុង ដែលបានធ្វើដំណើរ ចាប់ពីខេត្តព្រៃវែង ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ មកដល់បច្ចប្បន្នបានចំនួន១៣ខេត្តរួចមកហើយ។

ខាងក្រោមនេះ ជាតារាឈ្មោះ អ្នកដែលឈ្នះរង្វាន់លើកទី១ នៅថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ៖