(រតនគិរី)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ ពីសែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់​ តាអង ខេត្តរតនគីរី ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

ពិធី​សម្ពោធ​ប្រារព្ធ​នៅភូមិ​លំផាត់​ ឃុំជ័យឧត្តរ​ ស្រុកលំផាត់​ ខេត្ត​រតនគិរី​៕